១.ទំនាក់ទំនងអន្តរបុគ្គល ៖ រួសរាយរក់ទាក់ សុភាពរាបសារ មានភាពថ្លៃថ្លូ និងគោរពអ្នកដទៃ មានទំនាក់ទំនងល្អជាមួយអ្នកនៅជុំវីញ និងអាចធ្វើការជាក្រុមបានដោយមិនមានជម្លោះកើតឡើង ២. អាកប្បកិរិយាវិជ្ជាមាន៖ អាចសម្របខ្លួនទៅតាមបរិយាកាស់ធ្វើការងារនៅក្នុងអង្គភាពនិងទទួលយកមតិស្ថាបនាពីក្រុមនិងបុគ្គលិកផ្សេងៗទៀត(ផ្នែកនិងក្រុមផ្សេង) ៣.ការវាយតំលៃពីការបណ្តុះបណ្តាល៖ អាចទទួលយកនិងយល់ដឹងបានច្បាស់លាស់អំពីតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន ដំណើរការនិងមគ្គុទេសន៍ក្នុងការធ្វើការងាររួមជាមួយអ្វី ដែលបានបណ្តុះបណ្តាលក្នុងសាលា ឬក្រៅសាលា ៤.វិន័យក្នុងខ្លួន៖ ការស្លៀកពាក់ ការតុបតែង អនាម័យ កាយវិការ ទឹកមុខ ភ្នែក ពាក្យសម្តី ផ្នត់គំនិត ការប្រាស្រ័យទាក់ទង ដឹងសុខទុក្ខអ្នកដទៃ ១.អត្ថន័យ៖ យល់ច្បាស់អំពីប្រធានបទ មានការយល់ដឹងជ្រៅ ត្រូវចំៗចំនុច ២.វេយ្យាករណ៍៖អក្ខរាវិរុទ្ធ ឃ្លារប្រយោគ ត្រឹមត្រូវ និងស៊ីសង្ខាក់គ្នា ១.គុណភាពការងារ៖ ភាពត្រឹមត្រូវ ភាពធាចទទួលយកបាន វាងវៃនឹងការងារ ប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃការងារ ២.ការរៀបចំការងារ៖ ភាពត្រឹមត្រូវ សណ្តាប់ធ្នាប់ការងារ ការទុកដាក់ រហ័សរហួន ប្រសិទ្ធិភាពនៃការប្រើមនុស្ស ពេលវេលា និងធនធានផ្សេងៗ ៣.ការទទួលខុសត្រូវ៖ សមត្ថភាពក្នុងការបំពេញការងារបានល្អតាមកាលកំណត់ និងទទួលបានការទុកចិត្តពីអ្នកគ្រប់គ្រង ៤.អាកប្បកិរិយាធ្វើការងារ៖ បង្ហាញពីឆន្ទះក្នុងការដែលនឹងផ្តល់អោយ ទទួលយកការរឹះគន់ ស្ថាបនា ផ្សេងៗ ទទួលយកការផ្លាស់ប្តូរ/ការកែរប្រែថ្មីៗដោយឆន្ទះ ៥.ការសហការ និងការធ្វើការងារជាក្រុម៖ មានឆន្ទះ និងចាប់អារម្មណ៍ធ្វើការងារដោយមានការសហការជាមួយអ្នកដទៃ នៅក្នុងអង្គភាព ៦.ការផ្តួចផ្តើមគំនិត និងគំនិតច្នៃប្រឌិត ៖ មានសមត្ថភាពក្នុងការស្វែងរកចិធីសាស្រ្តគំនិតល្អៗ/ការពិភាក្សាគ្នាដើម្បីធ្វើអោយមានភាពប្រសើឡើង